i like it.. after putting few days i like it more and more …
maybe you can try i download it from http://www.pixelgirlpresents.com
Archive for November, 2006
my desktop pic
don’t ask
she must go,
even she knows she will take everything with her, everything…
កុំសួរបងអី (.pdf)
ដោយ៖ខេមរបក្សី
កុំសួរបងអី នូវអ្វីដែលបងចង់និយាយ
លោកនេះប្រាកដជាគ្មានន័យអ្វីទៀតឡើយ
ពេលគ្មានត្រានត្រើយអូននៅក្បែរបង។
កុំសួរបងអី ថាបងនឹងនឹកស្រីថ្លៃឬទេ
ដូចអូនធ្លាប់បានស្តាប់ឮហើយណាមាសស្នេហ៍
លលកញីឈ្មោលវាប៉ូលហៅគ្នា។
អោយបងរស់ម្តេចទៅ
បើក្តីសង្ឃឹមបងទាំងអំបាលម៉ាន
មិនមានអ្វីផ្សេងក្រៅពីសុំរស់ក្បែរបេះដូងថ្លៃ
ហេតុអ្វីត្រូវចាកចេញទៅ
ដាច់ចិត្តអ្វីម៉្លេះពាលពៅ
ទុកបងអោយនៅម្នាក់ឯង។
កុំសួរបងអី កុំសួរបងអី កុំសួរបងអី
កុំសួរបងអី ថាតើថ្ងៃស្អែកបងរស់បែបណា
មេឃានឹងប្រែងងឹត
ជិវិតឥតយល់រស្មី
លុះដល់ថ្ងៃអូនវិលវិញ។
Im Srey Peouv
Since long time i am trying to figure her link,
click on the pic to go to Srey Peouv myspace
maybe you might need to read this
picture from http://www.healthandlove.org
khmer painting
picture from http://www.khmerstuff.com
you might view and if you interest, you can buy online
please visit the web http://www.khmerstuff.com
Extra stuff from short story - a family
i presented to you as promise first part of my short story - a family
i give up what they usually use in all Cambodian story which they all starting from place describing: the sun, the weather .. the city etc.
i started from showing directly my character, what is her mood and go direct to the [...]
Continue reading " Extra stuff from short story - a family "
a family - part one
គ្រួសារមួយ (.pdf)
ប្រលោមលោកខ្នាតខ្លី
ដោយ៖ខេមរបក្សី
នុះ!ស្រ្តីយ៉ាងសែនស្រស់ស្អាតមួយរូបបានប្រាកដខ្លួននាងឡើងនៅក្នុងកញ្ចក់។នាងមានកំពស់មិនអន់ឡើយជាអនោយទានដ៍ល្អមួយដែលអនុញ្ញាតអោយនាងស្លៀកពាក់រ៉ូបវៀលក្លៀកពណ៌ក្រហមបានយ៉ាងសមសួន។នាងមានវ័យប្រហែលជា២៥ឆ្នាំមានពណ៌សំបុរជ្រះថ្លាមុខម៉ាត់ស្រស់ស្អាតថែមទាំងមានលាក់នូវមន្តស្នេហ៍យ៉ាងអាថ៌កំបាំងទៀតផង។
នាងយកដៃរៀបចំរ៉ូបរបស់នាងតាំងពីស្មារហូតដល់ចង្កេះ។ បន្ទាប់មកនាងបង្វិលខ្លួនមួយជុំ។អោពុទ្ធោអើយ!ជាមួយនឹងត្រគាកដ៍មូលក្លំគួបផ្សំនឹងដើមទ្រូងដ៍គួរអោយគយគន់របស់នាងតើក្នុងលោកនេះមានបុរសណាអាចបដិសេដចំពោះនាងបាន?នាងយកដៃវែកសក់អោយទៅក្រោយប្រផិតៗនិងស្មាហើយតាំងហូតរបស់អ្វីម៉្យាងចេញពីកាបូបស្បែកពណ៌ខ្មៅរបស់នាង។គឺជាក្រែមផាត់ម៉ាត់។នាងខិតទៅជិតកញ្ចក់ជាងមុនបន្តិចរួចចាប់ផ្តើមយកក្រែមពណ៌ក្រហមមកផាត់លើបបូរម៉ាត់របស់នាងថ្នមៗ។នាងផាត់បណ្តើរសំលឹងមើលមុខខ្លួនឯងបណ្តើរ។នាងសំលឹងកាន់តែយូរទឹកមុខនាងកាន់តែស្រងូតស្រងាត់។តើមានរឿងអ្វីទៅហ្ន៎?អារម្មណ៍នាងហាក់រសាត់ទៅឆ្ងាយទោះបីរាងកាយនាងនៅប្រាកដនៅមុខកញ្ចក់នេះក៍ដោយ។កំពុងតែលង់ទៅក្នុងស្រមោលអតីតកាលដ៍សែនជ្រៅស្រាប់តែសំលេងគោះទ្វារបន្លឺរឡើងធ្វើអោយនាងភ្ញាក់ពីការស្រមើលស្រមៃ។
គឺដល់ម៉ោងទៅច្រៀងហើយ!នាងមានឈ្មោះថានិមល។នាងជាអ្នកចំរៀងឯកនៅហាងនាវាមេគង្គដែលជាហាងមួយស្ថិតនៅលើផ្ទៃទឹកទន្លេមេគង្គតែម្តង។ហាងនាវាមេគង្គនេះត្រូវបានគេសង់ឡើងនៅលើនាវាដ៍ធំមួយហើយដែលការរៀបចំតុបតែងមានលក្ខណះយ៉ាងពិសេសប្រកបទៅដោយភាពរ៉ូម៉ង់ទិស្ម។ជាកន្លែងដែលគេរេចនាយ៉ាងសំរិតសំរាំងសំរាប់ជាកន្លែងណាត់ជួបនៃគូស្នេហ៍ទាំងឡាយ។តួយ៉ាងដូចជាយប់នេះជាដើមគ្មានតុណាមួយនៅសល់ឡើយគឺគេកក់ទុកតាំងពីក្បាលល្ងាចបើពុំនោះសោតប្រាកដជាគ្មានតុអង្គុយទេ។គូស្នេហ៍ទាំងឡាយបើបានមកទីនេះម្តងហើយរមែងច្បាស់ជាមិនដាច់អាល័យតែងតែបបួលគ្នាមកជារឿយៗ។ព្រោះបរិយាកាសនៅទីនេះតែងតែជួយសំរួលអោយពួកគេបានបញ្ចេញការស្និទស្នាលនិងមានលទ្ធភាពនិយាយចេញនូវភាសាដួងចិត្តដែលពួកគេមិនអាចនិយាយចេញបាននៅកន្លែងដ៍ទៃ។ហើយម៉្យាងទៀតមានគូស្នេហ៍ជាច្រើនបានមកសុំគ្នារៀបការនៅទីនេះ។ហេតុនេះហើយការដែលវិលមកនៅទីនេះអាចចាត់ទុកថាជាការរំលឹកនូវអនុស្សាវរីយ៍ស្នេហ៍គ្រាដំបូងរបស់ពួកគេផងដែរ។
អ្នកខ្លះតែងចោទសួរគ្នាទៅវិញទៅមកថាតើនាវាមេគង្គមានអ្វីជាអាថ៌កំបាំងទៅ?ហេតុអ្វីបានធ្វើអោយពួកគេឆាប់ត្រូវរ៉ូវជាមួយគ្នាម៉្លេះ?អ្នកខ្លះថាមកមកពីការតុបតែងភ្លើងដែលមានពណ៌ក្រហមថ្លាអ្នកខ្លះថាមកពីពន្លឺភ្លើងទៀនដែលមានក្លិនក្រអូបប្រហើរអ្នកខ្លះថាមកពីជំនោរខ្យល់ទន្លេដែលបក់មកប្រផើយៗនឹងត្រចៀកអ្នកខ្លះថាមកពីសំលេងចំរៀងដែលមានភាពរងំរណ្តំត្រចៀករបស់និមល។
អ្នកទាំងនោះនិយាយត្រូវហើយតែប្រការដែលសំខាន់នោះគឺការប្រមូលផ្តុំចូលគ្នានូវកត្តាទាំងនោះ។តើនរណាគេទៅហ្ន៎ដែលមានគំនិតក្នុងការបង្កើតនាវាមេគង្គនេះ?ពិតជាមិនមែនជាមនុស្សធម្មតាដែរទេ!គាត់ប្រាកដជាមានមនោសញ្ចេតនាជ្រាលជ្រៅណាស់។
និមលបានបង្ហាញខ្លួននៅលើឆាកហើយភ្លេងបានចាប់ផ្តើមប្រគុំ។ទឹកមុខដ៍ស្រងូតស្រងាត់នៅតែបង្ហាញដដែលនៅលើមុខរបស់អ្នកចំរៀងរ៉ូបវៀលក្លៀកពណ៌ក្រហម។នាងចាប់កាន់ក្បាលមេក្រូហើយសំនៀងដ៍ទន់ល្វើយមួយបានហើរចេញមកប៉ះត្រចៀកគូស្នេហ៍ទាំងឡាយ។
ឈប់ស្រលាញ់អូនទៅ
បើពេលអីឡូវពិបាករស់នៅជាមួយគ្នាផង
ឈប់ស្រលាញ់គ្នាគឺអស់កម្មពារព្រោះអស់ចំណង
ពាក្យពេជន៍អូនបងគួរឈប់សារសងហើយផ្តាច់និស្ស័យ។
ឈប់ស្រលាញ់អូនទៅ
ឈប់ពេលអីឡូវណឹងទើបអូននៅស្រលាញ់ប្រុសថ្លៃ
ព្រោះក្តីស្នេហាខ្វះការស្មោះត្រង់ក៍អស់តំលៃ
នៅស្នេហ៍ធ្វើអីបើរឿងអប្រិយកើតពីស្នេហា។
ពិភពលោកីយ៍ចែងចាំងរស្មីអផ្សុកអំពល់
យល់តែកង្វល់ច្របូកច្របល់ច្រណែនឬស្យារ
រឿងរ៉ាវពាក្យពិតមិនដែលចូលចិត្តសារសងវាចារ
ឯរឿងស្នេហានឹកដល់ពេលណាអាប់អស់សេរី។
ឈប់ស្រលាញ់អូនចុះ
ទុកអោយអូនរស់ក្នុងនាមមានឈ្មោះថាមានសេរី
មានសេរីភាពរៀបថ្លាគំនិតជីវិតទាសី
អូនមានរស្មីលុះណាប្រុសថ្លៃឈប់ស្រលាញ់អូន។
អោអញ្ចឹងតើទើបទឹកមុខនិមលស្រងូតស្រងាត់ម្ល៉េះ។នាងកំពុងមានវិបត្តស្នេហដ៍សែនធំធេង។ពាក្យពេជន៍នីមួយៗដែលនាងច្រៀងចេញមកពិតជាច្រៀងចេញពីបេះដូងរបស់នាងមែន។មើលចុះ!កែវភ្នែករបស់នាងពេលនាងច្រៀងយើងអាចមើលឃើញយ៉ាងច្បាស់ពីសេ្នហាមួយ។ចំរៀងនេះពិតជាបានបកស្រាយនូវអាថ៌កំបាំងដែលលាក់កប់ជ្រៅក្នុងក្រអៅបេះដូងរបស់នាងមែន។
តើនរណាទៅដែលធ្វើអោយបេះដូងនាងចុកចាប់យ៉ាងនេះ?
រាល់យប់និមលតែងតែច្រៀងបទឈប់ស្រលាញ់អូននេះមិនដែលខានទេ។តើនាងចង់អោយនរណាគេម្នាក់ស្តាប់ទេដឹង?នោះបើសិនជាយើងចាប់អារម្មណ៍ទៅលើកែវភ្នែករបស់នាងពេលនាងច្រៀងនោះយើងនឹងបានដឹងថានាងច្រៀងអោយនរណាគេស្តាប់ហើយ។កែវភ្នែករបស់នាងបានដៀងទៅលើលោកវិបុលដែលជាម្ចាស់ហាងនាវាមេគង្គដែលយើងទើបសរសើរមិនដាច់ពីម៉ាត់ពីការប្រសព្វតុបតែងហាងរបស់លោក។លោកវិបុលស្ថិតនៅក្នុងវ័យ៣០ឆ្នាំមានរាងសង្ហាមិនចាញ់តួកុនប៉ុន្មានឡើយ។លោកឈរសំលឹងមើលនិមលដែលកំពុងច្រៀងលើឆាកយ៉ាងស្ងប់ស្ងាត់។តើបុរសម្នាក់មានទាំងចំនេះដឹងមានទាំងមនោសញ្ចេតនាជ្រាលជ្រៅដូចលោកវិបុលនេះអាចធ្វើអោយស្រ្តីម្នាក់របួសបេះដូងទៅកើតទេ?
ឬមួយនិមលគ្រាន់តែមើលលោកវិបុលម្តងម្តាលដោយសារលោកវិបុលជាថៅកែហាង?
(នៅមានត)
woman in red
for the short story - a family maybe this week-end i can finish the part one of the story. i tried few days back but khmer unicode didn’t like me to finish it (now download the last version - i hope it will work much better. pray for me!) . i passed about 4 hours concentrate [...]
Zhang Yimou
his film always make me suprise with the ability of showing the unspeakable and exceptionel love affair.
Now Gong Li has appear again on his last film : Curse of the golden flower
after all years long that Zhang and Gong have seperated in different way. i don’t know much about their personal relation but i [...]
រាត្រីនៅអង្គរ
ចូលរួមរាត្រីនៅអង្គរឆ្នាំ២០០៦ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ធ្នូរហូតដល់ថ្ងៃទី១៧ធ្នូ២០០៦។សំបុត្រអាចរកទិញបាននៅមជ្ឈមណ្ឌលវប្បធម៌បារាំង។តំលៃសំបុត្រមានថ្នាក់ក២៥ដុល្លារនិងថ្នាក់ខ១៥ដុល្លារ។
ខ្ញុំប្រហែលជានឹងទៅដែរ.. សូមអានបន្ថែមនៅទីនេះ
What i am doing ...
Random Music
the music is for entertainment purpose only and subject to be removed if request by the owner or affiliated right owners.
My Writing At LAK Magazine
- Eye in The Sky
- Holy lola - a panorama of Phnom Penh in the rain
- Khmer Music - the music that connects earth and heaven
- Monivong Boulevard
- More articles will coming soon
Read more articles, Click here
Advertisment
Cambodian Hot News
- Govt targets domestic film sector - Phnom Penh Postcambodia - Google News
- Taiwan's 'Lounge chair king' drowns after falling into sea in Cambodia - eTaiwan Newscambodia - Google News
- Viet Nam exports transformers to Cambodia - Viet Nam Newscambodia - Google News
- Cambodia to hold 13th international marathon near Angkor Wat - Balita.orgcambodia - Google News
- Animal rights group slams Cambodia monkey trade - Reuterscambodia - Google News
Read more News, Click here
From Other Cloggers
- I'm Yours
- Royal Melbourne Institute of Technology (RMIT) in Vietnam
- Happy Thanksgiving!
- Elderly man set fiancée a fire
- Make-Up Contest
- Soup of the day
- some Saigon pic
- Birthday Party
- Back to sanity-How can one contribute to social development?
Read more articles, Click here
More About The Site
Advertisment
Want to put your ad here, contact us
Tags
- 007 Angelina Angelina Jolie Bond China town Chinese Dalat dollars events Family funny Girls Ho Chi Minh Hong Kong images Joke Khmer Kung Fu Life Style love million Motor Movie Opera outdoor Phnom Penh Popular River Sadness Saigon screenings Sereymon sexy Siem Reap Singapore Site Info Sokun Nisa Song Street Theme Thriller Vatentine Vietnam
Most Popular
- Cantonese good songs - classic return
- Beijing Bicycle at Bophana Center
- CULTURE-CAMBODIA: Pre-War Khmer Music Making a Comback - Inter Press Service
- Meng Lau - The Khmer Maxim Girl
- best friends
- Ce Qu'On Voit - Pascal Obispo avec Calogero
- Misa Campo - Sexy Girl Continues
- Phnom Penh in my dream
- The X-Files: I Want to Believe
- Staying Single When
Search
Categories
- Books (11)
- Celebrity (17)
- Cinema (1)
- Joke (3)
- Movies (44)
- music (45)
- News (75)
- Personal (37)
- Personal Profile (4)
- Photo Essay (11)
- Photography (33)
- Places (4)
- Politics (6)
- Random (239)
- Travel (16)
- video (3)
- Writing (48)
- Article (3)
- Dariya (3)
- Love Letter (12)
- Poem (12)
- short story (18)
- The Girl Hunter (4)
- Technology (6)
- Sport (2)
- Life Style (9)
- Fashion (5)
- though (1)
- Scandal (1)
- Event (2)
Links
- Bandith
- Boeun
- Boran
- borort
- Cambodia Name
- Daravuth
- icebreaker
- Jinja
- Kalyan
- Kenno
- Khmer Economic
- Khmer Empire
- Khmer Lyrics
- Khmer Plus
- Khmer Witica
- Khmermidi
- Kineda
- Kosal
- LimBiz
- Miss Tda
- Mongkol
- Monida
- Narath
- Nary
- Navy
- One way ticket
- PhalKun
- Pheaktra
- Piseth
- Rachna
- Rachny
- Ramana
- Rath
- Sakal
- StarFish
- Tharum
- Vanak
- Vannara
- Vattey
- virak
- Vphoto
- Vutha
- Wanna
Archives
- November 2008 (23)
- October 2008 (20)
- September 2008 (20)
- August 2008 (19)
- July 2008 (39)
- June 2008 (28)
- May 2008 (16)
- April 2008 (13)
- March 2008 (12)
- February 2008 (11)
- January 2008 (5)
- December 2007 (28)
