ផឹកដល់ស្រវឹងរកកន្លែងរាំមិនឃើញ
daily notes about life, movies, music, events, news, fashion, books and maybe sometime new short story.
យប់ហើយអូនអើយ
យើងត្រលប់ទៅផ្ទះវិញ
កុំអោយចាស់ៗចាំមើលផ្លូវ
ចាំស្អែក !
ចាំស្អែក ! យើងនឹងមកអង្គុយនៅទីនេះទៀត ។
ស្អែកបងនឹងចាំទទួលអូននៅកន្លែងដដែល
ស្អែកយើងនឹងនាំគ្នាដើរលេងមួយជុំមាត់ទន្លេ
ស្អែកចាំយើងកាន់ដៃគ្នា ដើរយ៉ាងសង្ហា
កាត់មុខវាំង កាត់មុខព្រះអង្គដងកើ
កាត់មនុស្សម្នា កាត់គ្រូទាយ កាត់អ្នកសុំទាន
កាត់ក្មេងលក់នំ កាត់គូស្នេហ៍ដទៃជាច្រើនទៀត
ហើយយើងនឹងនៅអង្គុយនិយាយគ្នាលេងរហូតដល់យប់ងងឹត ។
អីឡូវយប់ហើយអូនអើយ
ជាពេលដែលយើងត្រូវបែកគ្នា
យប់ងងឹតកាលណា កាលណឹងហើយដែលយើងត្រូវបែកគ្នា
ចាំស្អែក !
ចាំស្អែក ! យើងនឹងមកអង្គុយនៅទីនេះទៀត ។
ស្អែក ! ស្អែក ! ស្អែក !
តើស្អែកយើងនឹងបានជួបគ្នាទៀតទេ ?
ឬនេះជារាត្រីចុងក្រោយរបស់យើង ?
ស្អែក ! ស្អែក ! ស្អែក !
[...]
លោកGeoff Ryman បានសរសេរអត្ថបទមួយពីអ្នកនិពន្ធខ្មែរ
ក្នុងនោះលោកបាននិយាយផងដែរពីរឿងកាទូចរបស់ខ្ញុំ
សូមអាននៅទីនេះ
http://books.guardian.co.uk/reviews/generalfiction/0,,1749243,00.html
បើមានពេលទំនេរ សូមអញ្ចើញទៅចូលរួមក្នុងពីធីបង្ហាញសៀវភៅរឿង The King's last song
របស់លោក Geoff RYMAN,
នៅថ្ងៃ អាទិត្យ ទី ០៩ ខែ មេសា វេលាម៉ោង ០៦:30 នាទី
នៅ Foreign Correspondents Club
ពត៌មានបន្ថែមសូមអាននៅ
http://www.sangsalapak.org.kh/whatson/2006/04/kings-last-song-book-launch_05.html
Read more articles, Click here
Read more News, Click here
Read more articles, Click here
Want to put your ad here, contact us