- Tuesday, February 7, 2006, 3:59
- Poem
- 0 views
សុំទោសម៉ាឡែន ខ្ញុំភ្លេចនាងបាត់ទៅហើយ
ខ្ញុំមិនចាំឡើយ ថាបានស្គាល់នាងពីពេលណា
សុំទោសម៉ាឡែន ខ្ញុំមិនចង់នឹកនាវាទៀតឡើយ
ខ្ញុំភ្លេចអស់ហើយ តើនាងជានរណ?
សុំទោសម៉ាឡែន ខ្ញុំលែងត្រូវការនាងហើយ
ខ្ញុំមិនចាំឡើយ ថាកាលនោះខ្ញុំបានធ្វើអ្វីខ្លះ
សុំទោសម៉ាឡែន ដែលខ្ញុំភ្លេចគិតថានាងនៅក្មេង
ខ្ញុំគិតឃើញតែម៉្យាង គឺចង់បានប្រាណនាង
សុំទោសម៉ាឡែន ក្នុងលលាដ៍ក្បាលខ្ញុំគ្មានខួរទេ។
តើហេតុអ្វីខ្ញុំនៅនឹកឃើញនាងទៀត
ខ្ញុំនឹកឃើញដល់រឿងម្តាយនាង ដែលឆ្កួតវក់នឹងល្បែង
ហើយបង្វិលលក់នាងមកខ្ញុំ ដើម្បីដោះបំណុល
សុំទោសម៉ាឡែន ខ្ញុំភ្លេចអស់ហើយ
ខ្ញុំមិនចាំឡើយ ក្រោយមកខ្ញុំបោះនាងចោលនៅឯណា?
សុំទោសម៉ាឡែន ខ្ញុំមិនចង់ជួបនាងទៀតឡើយ
ខ្ញុំមិនខ្វល់ឡើយ ថានាងចុះនរកឬឡើងឋានសួគ៌
សុំទោសម៉ាឡែន អោយខ្ញុំសុំទោស
សុំទោសម៉ាឡែន អោយខ្ញុំសុំទោស៕
Full story
- Tuesday, February 7, 2006, 3:54
- Poem
- 0 views
ឡើងម៉ូតូមកអូន
ល្ងាចនេះមេឃត្រជាក់ល្អណាស់
ចាំបងនាំអូនទៅអង្គុយលេងនៅមាត់ទន្លេ
ឬមួយមាសមេចង់ទៅមើលកុននៅសូរិយា
ឡើងមកអូនណា! ទៅណាចាំបងជូនទៅ។
ឡើងម៉ូតូមកអូន
ចាំបងនាំអូនទៅញុំបាយនៅត្រើយម្ខាង
តើអូនចង់ញុំមាន់អាំងឬគោដុត?
ឬមួយប្រហុកអាំងជ្រុញ
ឬមួយត្រីដំរីដុតអំបិល?
ឬមួយភ្លាក្រៅអង្គការ?
ឡើងមកពុំងារ! អូនចង់ញុំអីចាំបងទិញអោយ។
ឡើងម៉ូតូមកអូន
យប់នេះចាំបងនាំអូនទៅរាំនៅស្ពាក
ចាំបងទិញផ្កាកូឡាបក្រហមមួយទងអោយអូន
សូមអូនយប់នេះកុំទៅផ្ទះវិញអី
ចាំបងនាំស្រីដើរលេងទល់ភ្លឺ
ហើយបើអូនព្រម…
ហើយបើអូនព្រម…
ចាំបងនាំអូនទៅដេកអូតែលបន្ទប់ម៉ាស៊ីនត្រជាក់
ឡើងមកកុំខ្វល់ច្រើន! ចាំបងអ្នកចេញលុយ។
ឡើងម៉ូតូមកអូន
ចាំបងនាំអូនទៅដើរលេងនៅតាមខេត្ត
តើអូនចង់ទៅខេត្តណាមុន?ទៅលេងមណ្ឌគីរី?
ឬមួយស្រីចង់ទៅហែលទឹកលេងនៅកំពង់សោម?
ឬមួយឆោមយង់ចង់ទៅមើលផ្សោតនៅក្រចេះ?
ឬយើងជិះទៅលេងស្ទឹងសង្កែក្រុងបាត់ដំបង?
ឡើងមកអូន! យើងទៅដើរលេងអោយណាណីម្តង។
ឡើងម៉ូតូមកអូន
នេះជាលើកទីមួយពាន់ហើយដែលបងបបួល
អូនកុំគ្រាន់តែញញឹមហើយគ្រវីក្បាលយ៉ាងនេះ
បងទល័តំរិះហើយមិនដឹងធ្វើម៉េចទៀតទេអូន
អូនប្រាប់ថាចាំស្គាល់គ្នាសិន អូនប្រាប់អោយបងចាំ
តែច្រើនខែឆ្នាំហើយអូនអើយ មិនមានអ្វីប្លែកសោះ
ទឹកទន្លេគង់មានស្រកមានឡើង
ខ្យល់បក់គង់ប្តូរទិស ជួនបក់ពីជើងជួនបក់ពីត្បូង
ចំលែកអីតែចិត្តអូន មិនផ្លាស់មិនប្តូរ
គិតតែរងចាំមើលថាតើបងស្រលាញ់អូនពិតទេ?
តើនេះហើយឬ គេហៅថាចិត្តស្រីខ្មែរគ្រប់លក្ខណ៍?
Full story