My mum called me around 5 am or maybe earlier … it’s Sunday. we had a nice party last night and have a lot of funs.
When i listen to Gloomy Sunday, it made me think of a poem i wrote few years ago. at that time i wanted to write something about Monivong Boulevard.
sometime [...]
Poem's archives
Gloomy Sunday
Why can’t i just love you?
If the morning still comes, one after oneIt’s because I need another day,To find the words,To write them down,To find the way,To let you know,That I love you and I will always do.
If the wind still blows, from place to placeIt’s because I need them to transport my message,From me to you, far awayTo let [...]
my reflection on Cambodia poem
i know the story of Tum Teav, i think all the people know the story but to tell you the true, i never have enough patience to read the whole poem,it is not easy to understand and most of the words are written in Sanskrit,
i know the story from a simple way and it [...]
destiny
if you don’t have khmer unicode please click on Destiny.pdf
ចំអកនៃព្រហ្មលិខិត - Destiny.pdf
“ស្អីគេទៅស្នេហា?” អូនសួរបង
“ហេតុអ្វីអ្នកផងផ្សងចង់បាន?”
បងឆ្លើយប្រាប់ភ្លាម
ថា៖”ស្នេហាគឺរូបអូន” …
អូនស្តាប់ហើយអូនក៍សើច។
អូនមិនជឿបងឬអី?
ហេតុអ្វីរាត្រីស្ងាត់នៅមានពន្លឺ?
ហេតុអ្វីរដូវត្រជាក់នៅមានកំដៅ?
ព្រោះបងមានពៅនៅក្នុងបេះដូង …
អូនស្តាប់ហើយអូនក៍សើច។
ថ្ងៃមួយស្រាប់តែអូនប្រាប់ថា
អូនបានស្គាល់ហើយក្តីស្នេហា
ឥឡូវកន្និដ្ឋារទើបតែដឹង
ថា៖”ស្នេហាគឺរូបគេ” …
បងស្តាប់ហើយបងក៍សើច។
“ឥឡូវអូនយល់ហើយន័យ!”
“ព្រោះអីរាត្រីស្ងាត់អាចមានពន្លឺ!”
“ព្រោះអីរដូវត្រជាក់អាចមានកំដៅ!”
“ព្រោះអីអូនមានគេនៅក្នុងបេះដូង!” …
បងស្តាប់ហើយបងក៍សើច។
ថ្ងៃអូនការអូនសួរបងថា
ហេតុអ្វីបងសង្ហាស្រស់ទឹកភ្នែក
បងខំកុហកទ្រូងស្ទើរបែក
ថា៖អូនអើយទឹកភ្នែកបងស្រក់ព្រោះផ្សែងបារី …
អូនស្តាប់ហើយអូនក៍សើច។
អោចិត្តអើយចិត្ត
i composed this specially for you
hope you like it and sorry if you don’t
if you don’t have khmer unicode, download dream.pdf
if have read it myself, also specially for you please download dream.mp3
or you can listen here
here is the text
អោចិត្តអើយចិត្ត
ម្តេចគិតព្រហើនម្ល៉េះ
មិនខ្លាចទេឬ ថាគេនឹងខឹង
មិនខ្លាចទេឬ ថាគេនឹងភ័យ
ចំពោះចិត្តឯង
ដែលគិតស្រមៃ
ម្ចាស់គេមានដឹងខ្លួនអី
ហេតុអ្វីចិត្តឯងស្រមៃ ភ្លើតភ្លើនយ៉ាងនេះ?
ខ្វះណាស់ទៅឬក្តីស្រមៃ
ហេតុអ្វីនឹកគេរាល់ថ្ងៃ
មិនស្រាកមិនស្រាន?
ឃើញគេម្តងហើយ
ចង់ឃើញម្តងទៀត
រេរាមិនចង់ឃ្លាត
ព្រាតឆ្ងាយទៅណា។
ក្តីប្រាថ្នា / An expectation / Une expectation
ពេលណាទើបយើងឈប់សួរសំនួរទាំងនោះ?
ពេលណាទើបក្តីមន្ទិលផងទាំងពួងត្រូវបញ្ចប់?
ពេលណាទើបមិនមានភាពខុសគ្នារវាងមានឬគ្មាន?
ពេលណាទើបដឹងថាគ្មានបានការអីទេស្រលាញ់ឬមិនស្រលាញ់?
ពេលណាទើបបងរកឃើញនៅក្នុងខ្លួនអូនម្តងទៀតមនុស្សដែលបងមិនធ្លាប់ស្គាល់?
…
ពេលនោះអូននឹងបានដឹងថាបងធ្លាប់ស្រលាញ់អូនប៉ុណ្ណា។
——————————-
Until when we don’t ask anymore the questions?
Until when it could be ended your doubt?
Until when there’s no difference between with or without?
Until when it doesn’t matter love or don’t love?
Until when I can find in you again the person I not yet known?
…
Until then you will know how much I loved you.
——————————–
Jusqu’à quand on [...]
Continue reading " ក្តីប្រាថ្នា / An expectation / Une expectation "
សង្សារខ្ញុំ
ថ្ងៃច័ន្ទត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនជិះដើរលេងនៅមាត់ទន្លេ
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែចេះស្តាប់បង្គាប់
អូនថាធ្វេង ធ្វេង
អូនថាស្តាំ ស្តាំ
អូនថាលើ លើ
អូនថាក្រោម ក្រោម
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃអង្គារត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនទៅញុំពោតស្ងោរនៅព្រែកលាប
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថាដេក ដេក
អូនថាដើរ ដើរ
អូនថាឈរ ឈរ
អូនថាអង្គុយ អង្គុយ
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃពុធត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនទៅមើលកុនរឿងខ្មោច
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថាសើច សើច
អូនថាយំ យំ
អូនថាអោប អោប
អូនថាថើប ថើប
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃព្រហស្បត៍
ត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនទៅញុំបាយនៅ A-2
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថាញុំ ញុំ
អូនថាផឹក ផឹក
អូនថាបឺត បឺត
អូនថាឆ្អែត ឆ្អែត
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃសុក្រត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនទៅទិញខោអាវម៉ូតថ្មីនៅសូរិយា
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថាសម សម
អូនថាតូច តូច
អូនថាធំ ធំ
អូនថាទិញ ទិញ
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃសៅរ៍ត្រូវជូនអូនទៅសាលា
ហើយត្រូវនៅចាំទទួល
ពេលអូនចេញពីរៀនកាលណា
ត្រូវនាំអូនទៅរាំឌីស្កូនៅក្លិបកំសាន្ត
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថារាំ រាំ
អូនថាញាក់ ញាក់
អូនថាងក់ ងក់
អូនថាស្ងៀម ស្ងៀម
បើមិនចេះស្តាប់បង្គាប់
កុំធ្វើជាសង្សារអូនអី។
ថ្ងៃអាទិត្យត្រូវនៅជ្ទះ
កុំទៅណាផ្តេសផ្តាស
កុំទៅឌុបស្រីណាផ្សេង
បើឃើញទាន់ច្បាស់ហើយ
ចង់ធ្វើជាសង្សារល្អម្នាក់
ត្រូវតែស្តាប់បង្គាប់
អូនថា Call Call
អូនថា Message [...]
ថ្ងៃស្អែក
យប់ហើយអូនអើយ
យើងត្រលប់ទៅផ្ទះវិញ
កុំអោយចាស់ៗចាំមើលផ្លូវ
ចាំស្អែក !
ចាំស្អែក ! យើងនឹងមកអង្គុយនៅទីនេះទៀត ។
ស្អែកបងនឹងចាំទទួលអូននៅកន្លែងដដែល
ស្អែកយើងនឹងនាំគ្នាដើរលេងមួយជុំមាត់ទន្លេ
ស្អែកចាំយើងកាន់ដៃគ្នា ដើរយ៉ាងសង្ហា
កាត់មុខវាំង កាត់មុខព្រះអង្គដងកើ
កាត់មនុស្សម្នា កាត់គ្រូទាយ កាត់អ្នកសុំទាន
កាត់ក្មេងលក់នំ កាត់គូស្នេហ៍ដទៃជាច្រើនទៀត
ហើយយើងនឹងនៅអង្គុយនិយាយគ្នាលេងរហូតដល់យប់ងងឹត ។
អីឡូវយប់ហើយអូនអើយ
ជាពេលដែលយើងត្រូវបែកគ្នា
យប់ងងឹតកាលណា កាលណឹងហើយដែលយើងត្រូវបែកគ្នា
ចាំស្អែក !
ចាំស្អែក ! យើងនឹងមកអង្គុយនៅទីនេះទៀត ។
ស្អែក ! ស្អែក ! ស្អែក !
តើស្អែកយើងនឹងបានជួបគ្នាទៀតទេ ?
ឬនេះជារាត្រីចុងក្រោយរបស់យើង ?
ស្អែក ! ស្អែក ! ស្អែក !
[...]
ឆ្កួតព្រោះស្នេហា
ភ្នំពេញកណ្តាលអធ្រាត្រ
ភ្នែកខ្ញុំនៅបើកព្រោះដេកមិនលក់
ផ្ទះមានមិនដេកលួចគេចមកដេកសណ្ឋាគារជាមួយស្រី
នឹកថាបានអីៗ តែដឹងអីនៅអង្គុយអោបក្បាលជង្គង់។
ខ្ញុំសំលឹងតាមបង្អួចឃើញពូៗស៊ីក្លូដេកពពាក់ពពូន
ផ្ទះមិនដឹងនៅណាដើរតែដេកតាមចញ្ចើមថ្នល់
ខ្លះស្រវឹងនឹងស្រាថ្នាំ ខ្លះស្រវឹងនឹងទឹកត្នោតជូរ
យូរៗសឹងរាល់ថ្ងៃខ្ញុំឃើញពួកគាត់ស្រវឹងជោក។
មកពីក្របានផឹក មកពីផឹកបានកាន់តែក្រ
មកពីកាន់តែក្របានកាន់តែផឹក ផឹកនោះផឹកតាំងពីព្រឹកទល់យប់
ផឹកនោះហៅមហាសែនផឹក ផឹកអោយទាល់តែក្រអស់ពីខ្លួន។
ចំនែកកូឡាបខ្ញុំអីណេះដេកលក់មិនដឹងតាំងពីអង្កាល់
ទុកខ្ញុំចោលអោយនៅកណ្តោចកណ្តែងតែម្នាក់អែងកណ្តាលរាត្រី
ខ្ញុំអីណេះមិនដឹងធ្វើអី ហេតុតែស្រលាញ់ចេះតែទ្រាំ។
លើកនេះលឺប្រាប់ថាមានអាប្រុសសង្ហាណា
ប្រើពាក្យផ្អែមល្អែមល្បោមលួងកាយ
លុះគេបានហើយគេបាយៗលែងរវល់
តាំងខូចចិត្តផឹកស្រាទាំងព្រលឹមអុលដូចអ្នករត់ម៉ូតូឌុប។
អោស្នេហាស្នេហ៍ហិត
ស្នេហ៍ក្បាលម៉ាដុំអិដ្ឋទើបដឹងថាចេញឈាម
បើមិនអញ្ចឹងមិនរាង
ទាំងខ្ញុំទាំងនាងឆ្កួតវង្វេងព្រោះស្នេហា
ខ្ញុំស្រលាញ់នាង ចំនែកនាងស្រលាញ់គេ
តែបើជ្រុលស្រលាញ់ហើយដកចិត្តមិនរួច
ថ្ងៃនេះខូចចិត្តថ្ងៃស្អែកស្រលាញ់ទៀត
ស្រលាញ់នោះមហាស្រលាញ់ ស្រលាញ់ទាល់តែអស់ស្នេហាពីខ្លួន។
តាមចិត្តអូនចុះ
តាមចិត្តអូនចុះ បើអូនត្រូវចាកចេញទៅដោយគ្មានវាចារ
បងមិនឃាត់ទេ សូមជីវាកុំស្រណោះរឿងដែលកន្លង
ធ្វើម៉េចរឿងអូននិងបង បានត្រឹមអ្នកផងសើចចំអក
ទៅចុះ ទៅចុះ បងបន់ស្រន់សូមអោយអូនជួបតែនឹងសេចក្តីសុខ។
តាមចិត្តអូនចុះ បើអូនអស់ស្រណោះដីស្រែចំការ
បើអូនគិតថា ទីនោះអូនបានសុខជាង កុំខ្វល់ពីបង
បំភ្លេចចុះ ខ្នងក្របីដែលស្រីធ្លាប់ជិះ ទឹកស្ទឹងដែលស្រីធ្លាប់ងូត
រឿងយើងចប់ហើយ ចប់ដូចសូរិយាដែលលិចទាំងព្រឹកព្រលឹម។
ធ្វើម៉្តេចអូនអើយ បើយើងជាអ្នកស្រែ គ្មានអ្វីរំពឹងទេ
ក្រៅពីដេកសំលឹងមេឃ រំពឹងភ្លៀង តែដូចអូនដឹងចិត្តបងហើយ
បងមិនចោលឡើយ ដីកេរិ៍ដំនែលដូនតាយើង ទោះក្រលំបាក
បងស៊ូជានិច្ច ធ្វើម៉េចជីវិតជាកសិករ កើតមកវេទនាយ៉ាងនេះហើយ។
មាសស្នេហ៍បណ្តូលចិត្តបងអើយ ធ្វើតាមចិត្តអូនចុះ
បើអូនគិតថា ជិវិតទីក្រុងប្រសើរជាងស្រុកស្រែ
សូមមាសមេទៅអោយបានសុខ បងនៅឯនាយសូមជូនពរស្រី
សូមអោយក្តីស្រមៃក្លាយជាការពិត សូមអោយជីវិតប្រសើរផ្កុំផ្កើន។
What i am doing ...
Random Music
the music is for entertainment purpose only and subject to be removed if request by the owner or affiliated right owners.
My Writing At LAK Magazine
- Eye in The Sky
- Holy lola - a panorama of Phnom Penh in the rain
- Khmer Music - the music that connects earth and heaven
- Monivong Boulevard
- More articles will coming soon
Read more articles, Click here
Cambodian Hot News
- Govt targets domestic film sector - Phnom Penh Postcambodia - Google News
- Taiwan's 'Lounge chair king' drowns after falling into sea in Cambodia - eTaiwan Newscambodia - Google News
- Viet Nam exports transformers to Cambodia - Viet Nam Newscambodia - Google News
- Cambodia to hold 13th international marathon near Angkor Wat - Balita.orgcambodia - Google News
- Animal rights group slams Cambodia monkey trade - Reuterscambodia - Google News
Read more News, Click here
From Other Cloggers
- I'm Yours
- Royal Melbourne Institute of Technology (RMIT) in Vietnam
- Happy Thanksgiving!
- Elderly man set fiancée a fire
- Make-Up Contest
- Soup of the day
- some Saigon pic
- Birthday Party
- Back to sanity-How can one contribute to social development?
Read more articles, Click here
More About The Site
Advertisment
Want to put your ad here, contact us
Tags
- 007 Angelina Angelina Jolie Bond China town Chinese Dalat dollars events Family funny Girls Ho Chi Minh Hong Kong images Joke Khmer Kung Fu Life Style love million Motor Movie Opera outdoor Phnom Penh Popular River Sadness Saigon screenings Sereymon sexy Siem Reap Singapore Site Info Sokun Nisa Song Street Theme Thriller Vatentine Vietnam
Most Popular
- Cantonese good songs - classic return
- Meng Lau - The Khmer Maxim Girl
- Beijing Bicycle at Bophana Center
- CULTURE-CAMBODIA: Pre-War Khmer Music Making a Comback - Inter Press Service
- best friends
- Ce Qu'On Voit - Pascal Obispo avec Calogero
- Misa Campo - Sexy Girl Continues
- Phnom Penh in my dream
- The X-Files: I Want to Believe
- Staying Single When
Search
Categories
- Books (11)
- Celebrity (17)
- Cinema (1)
- Joke (3)
- Movies (44)
- music (45)
- News (75)
- Personal (35)
- Personal Profile (3)
- Photo Essay (11)
- Photography (33)
- Places (4)
- Politics (6)
- Random (239)
- Travel (16)
- video (3)
- Writing (48)
- Article (3)
- Dariya (3)
- Love Letter (12)
- Poem (12)
- short story (18)
- The Girl Hunter (4)
- Technology (6)
- Sport (2)
- Life Style (9)
- Fashion (5)
- though (1)
- Scandal (1)
- Event (2)
Links
- Bandith
- Boeun
- Boran
- borort
- Cambodia Name
- Daravuth
- icebreaker
- Jinja
- Kalyan
- Kenno
- Khmer Economic
- Khmer Empire
- Khmer Lyrics
- Khmer Plus
- Khmer Witica
- Khmermidi
- Kineda
- Kosal
- LimBiz
- Miss Tda
- Mongkol
- Monida
- Narath
- Nary
- Navy
- One way ticket
- PhalKun
- Pheaktra
- Piseth
- Rachna
- Rachny
- Ramana
- Rath
- Sakal
- StarFish
- Tharum
- Vanak
- Vannara
- Vattey
- virak
- Vphoto
- Vutha
- Wanna
Archives
- November 2008 (22)
- October 2008 (20)
- September 2008 (20)
- August 2008 (18)
- July 2008 (39)
- June 2008 (28)
- May 2008 (16)
- April 2008 (13)
- March 2008 (12)
- February 2008 (11)
- January 2008 (5)
- December 2007 (28)







