ចុងអាទិត្យនេះពួកយើងបានទៅលេងនៅក្រុងកំពង់សោម។
ខ្ញុំបានមានឧកាសបានផ្លុំនំខួបកំនើតខ្ញុំនៅលើវាខ្សាច់នាពេលរាត្រី
បន្ទាប់ពីនោះយើងបានលេងបង្វិលគ្រាប់យកសេសឬគូ
បើចេញគូក្រុមអ្នកមានគូត្រូវមានតំនាងម្នាក់ងើបឈរឡើងហើយផឹក
បើចេញសេសក្រុមអ្នកគ្មានគូត្រូវងើបឡើងហើយផឹក
សំនាងអាក្រក់សំរាប់អ្នកគ្មានគូគ្រាប់ចេញតែលេខសេស
នេះបានចំជាគ្មានគូហើយសយទៀត
ខ្ញុំក៍ស្ថិតនៅក្នុងចំនោមក្រុមគ្មានគូដែរ
បន្ទាប់មកក្រុមអ្នកមានគូបាននាំគ្នាចូលបន្ទប់អស់
នៅសល់ក្រុមសេសចេញទៅផ្សងព្រេងនៅBlue Stone
ម៉ោងប្រហែលជា០២យប់ទើបពួកយើងចេញមកវិញ
ហើយរត់ទៅរកញុំបបរសមុននឹងចូលទៅដេកវិញ។
ថ្ងៃបន្ទាប់យើងបានជួលទូកមួយជិះទៅស្ទូចត្រី
ពួកយើងស្ទូចបានគួរសមដែរប្រហែលជាបីគីឡូរ
ពួកយើងមួយក្រុមបានចាកចេញពីកំពុងសោមម៉ោង០៦ល្ងាច
ខ្ញុំជាអ្នកបើកបើកបានលឿនគួរសមព្រោះមិនសូវមានឡាន
ពួកយើងមកដល់ភ្នំពេញប្រហែលម៉ោង០៩:៣០
ខ្ញុំដាក់ខ្លួនព្រើសដេកលក់ទល់ព្រឹក។
If you enjoy our post, feel free to subscribes to our rss feeds









I live in Phnom Penh. I started blogging about two years ago. The original idea is to have something new about Phnom Penh in real time. It has been a while that I want to write a book. It not yet happens ... but somehow I managed to finish some short stories. Two of them have won the Nou Hach literature award for short stories...